«​សូមស្វាគមន៍» «ការផ្តល់ជូនជាពិសេស Free Free​» នៅទីនេះនឹងចាប់ពីពេលនេះផងដែរប្រសិនបើប្រិយមិត្តទាំងអស់និងលោកអ្នកណាដែលចង់បង្ហាញនិងផ្សព្វផ្សាយពាណិជ្ជកម្មអ្វីមួយរបស់លោកអ្នកនៅលើគេហទំព័រមួយនេះយើងខ្ញុំនឹងមិនគិតថ្លៃអ្វីទាំងអស់ដោយលោកអ្នកគ្រាន់តែធ្វើការទំនាក់ទំនងមកកាន់ខ្ញុំបាទតាមរយះលេខទូរស័ព្ទ ០៨៩ ៩៩ ២០ ២៨ ~ ០៩២ ៥០ ៧៨ ៩៣ ឬ តាមរយះអ៊ីម៉ែល laobunlengmotion@gmail.com «

អំពីគ្រួសារខ្ញុំ


បងប្រុសរបស់ខ្ញុំ

ឡៅ​ ប៊ុនលី

គាត់ជាបងប្រុសរបស់ខ្ញុំហើយគាត់គឺជាប៉ូលីសការពារព្រំដែនកម្ពុជា
និងសៀមនៅលើភ្នំដងរែក​។​ប៉ុន្តែឥឡូវគាត់ស្លាប់បាត់បង់ជីវិតទៅ
ហើយដោយសារការប៉ះទ្ងិចគ្នារវៀងកងទ័ពខ្មែរ​និងសៀមនៅ
តំបន់ប្រាសាទតាមាន់​ប្រាសាទព្រះវិហារ​និងតំបន់មួយចំនួនទៀត
នៅលើជួរភ្នំដងរែកតាំងតែពីមុនមានរឿងរ៉ាវនៅប្រាសាទ
ព្រះវិហារមកម្លេះ។​តាមការរៀបរាប់របស់គាត់ពេលដែលគាត់
មកលេងស្រុកកំនើតគាត់បាននិយាយប្រាប់ខ្ញុំថា​មានការប៉ះទ្ងិចគ្នា
ច្រើនលើកច្រើនសារជាមួយពួកអាចោរសៀមវាបានលួចចូលមក
ដាក់ទង់ជ័យ របស់វានៅលើកំពូលប្រាសាទព្រះវិហារ​ និងពួកវាលួច
ចូលមកបោះទីតាំនៅម្តុំប្រាសាទតាមាន់​ ។​រឿងទាំងអស់នេះបានកើត
ឡើងជាច្រើនដងរហូតមកដល់មានការផ្ទុះអាវុធយ៉ាងធំនៅប្រាសាទ
ព្រះវិហារ​កន្លងមកនេះ​៕



ឡៅ​ចំរើន
គាត់ជាបងប្រុសរបស់ខ្ញុំ គាត់មានប្រពន្ធហើយនឹងមានកូនប្រុសម្នាក់ទៀតផង ។ គាត់គឺជាជាងកាត់ សំលៀកបំពាក់បុរសនឹងស្រ្តីគ្រប់ប្រភេទ រីឯប្រពន្ធរបស់គាត់ជាជាងកាត់សំលៀកបំពាក់ម៉ូតរបស់ ស្រ្តីនៅក្នុងឃុំព្រែកអំបិលជាមួយគ្នា ហាងរបស់គាត់មានឈ្មោះថា រចនាម៉ូត​។ ចំនែកកូនប្រុសរបស់គាត់មានឈ្មោះថា រចនា ។ ឈ្មោះហាងរបស់គាត់បានដាក់តំណើរការជាផ្លូវ ការនៅពេលដែលកូនប្រុសរបស់គាត់បានកើតនឹងដាក់ឈ្មោះហើយ ។

ឡៅ ចំរុង
គាត់ជាបងប្រុសរបស់ខ្ញុំដែរ គាត់ជាអ្នកបើកគ្រឿងចក្រសំរាប់ជីកដី។

ស្រីឡែន

គឺជាខ្មួយស្រីរបស់ខ្ញុំនេះជារូបថតដែលបានថតក្នុងចំការដូងខេត្តកំពតពេលដែលទៅដើរកំសាន្តនៅ
ឯខេត្តកំពត់ ។ កុមារីម្នាន់នេះកើតនៅឆ្នាំ 2009 ខែកុម្ភះ ។​កុមារីនេះជាកុមាដែលឆ្លាត ប៉ុន្តែរពឹះណាស់ហើយគួរអោយស្រលាញ់ទៀតផង​។ ឪពុករបស់នាងគឺជាអ្នកបើកឡានដឹកថ្មរ​ម្តាយរបស់នាងគឺជាអ្នកលក់ដូរបន្តិចបន្តួចនៅផ្ទះ ចំណែកយាយរបស់នាងគឺជាគ្រួពេទ្យ​ តារបស់នាងជាជាងកាត់សក់ ៕

Si NathNi Ta


ស៊ីណាត

គឺជាខ្មួស្រីរបស់ខ្ញុំដែរនាងមានអាយុប្រាំមួយឆ្នាំហើយឥឡូវនាងចូលរៀនថ្នាក់ទីមួយនៅ​សាលាបឋមសិក្សារហ៊ុនសែនព្រែកអមបិល​នាងមានបងប្អូនបង្កើតចំនួនបីនាក់ ហើយនាងជាកូនស្រីពៅគេ ។​ឪំពុកម្តាយនាងជាកសិករ ។ នាងគឺជាក្មេងស្រីម្នាក់គួរអោយ ស្រលាញ់ណាស់៕

ចឺប ជ

គឺជាឈ្មោះខ្មួយប្រុសរបស់ខ្ញុំដែលវាមានអាយុប្រហែលជាដប់ឆ្នាំជាង វាជាកូនប្រុសពៅក្នុងចំណោមបងប្អូនប្រុសចំនួនបីលនាក់របស់បងស្រីធំរបស់ខ្ញុំ ។​ឪពុកម្តាយ របស់វាជាកសិករ។ បច្ចុប្បន្នវាសិស្សថ្នាក់ទីប្រាំនៅសាលាបឋមសិក្សារហ៊ុនសែនពាន្ត៍ប្រជុំ នៅក្នុងឃុំព្រែកអំបិល ។ វាជាសិស្សពូកែរនៅក្នុងថ្នាក់ជារៀងរាល់ខែវាតែងតែបានជាប់ចំណាត់ថ្នាក់ លេខមួយ រឺលេខពីជានិច្ច ។ ដោយសារឪពុកម្តាយវាជាកសិករដូច្នេះហើយពេលវាចេញពីរៀនវិញ វាត្រូវជួយធ្វើការងារផ្ទះខ្លះនិងចំការខ្លះផងដែរ នៅពេលថ្ងៃត្រង់ពេលដែលសំរាកពីការងារនិងចេញ ពីសាលាវាតែងតែទៅរៀនភាសាអគ្លេសទៀតផង ៕

សំរាប់ការទំនាក់ទំនងមកកាន់ខ្ញុំបាទ

Phone: 089992028
E-mail: laobunleng@gmail.com



  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP