បងប្រុសរបស់ខ្ញុំ
ឡៅ ប៊ុនលី
គាត់ជាបងប្រុសរបស់ខ្ញុំហើយគាត់គឺជាប៉ូលីសការពារព្រំដែនកម្ពុជា
និងសៀមនៅលើភ្នំដងរែក។ប៉ុន្តែឥឡូវគាត់ស្លាប់បាត់បង់ជីវិតទៅ
ហើយដោយសារការប៉ះទ្ងិចគ្នារវៀងកងទ័ពខ្មែរនិងសៀមនៅ
តំបន់ប្រាសាទតាមាន់ប្រាសាទព្រះវិហារនិងតំបន់មួយចំនួនទៀត
នៅលើជួរភ្នំដងរែកតាំងតែពីមុនមានរឿងរ៉ាវនៅប្រាសាទ
ព្រះវិហារមកម្លេះ។តាមការរៀបរាប់របស់គាត់ពេលដែលគាត់
មកលេងស្រុកកំនើតគាត់បាននិយាយប្រាប់ខ្ញុំថាមានការប៉ះទ្ងិចគ្នា
ច្រើនលើកច្រើនសារជាមួយពួកអាចោរសៀមវាបានលួចចូលមក
ដាក់ទង់ជ័យ របស់វានៅលើកំពូលប្រាសាទព្រះវិហារ និងពួកវាលួច
ចូលមកបោះទីតាំនៅម្តុំប្រាសាទតាមាន់ ។រឿងទាំងអស់នេះបានកើត
ឡើងជាច្រើនដងរហូតមកដល់មានការផ្ទុះអាវុធយ៉ាងធំនៅប្រាសាទ
ព្រះវិហារកន្លងមកនេះ៕
ឡៅចំរើន
គាត់ជាបងប្រុសរបស់ខ្ញុំ គាត់មានប្រពន្ធហើយនឹងមានកូនប្រុសម្នាក់ទៀតផង ។ គាត់គឺជាជាងកាត់ សំលៀកបំពាក់បុរសនឹងស្រ្តីគ្រប់ប្រភេទ រីឯប្រពន្ធរបស់គាត់ជាជាងកាត់សំលៀកបំពាក់ម៉ូតរបស់ ស្រ្តីនៅក្នុងឃុំព្រែកអំបិលជាមួយគ្នា ហាងរបស់គាត់មានឈ្មោះថា
រចនាម៉ូត។ ចំនែកកូនប្រុសរបស់គាត់មានឈ្មោះថា
រចនា ។ ឈ្មោះហាងរបស់គាត់បានដាក់តំណើរការជាផ្លូវ ការនៅពេលដែលកូនប្រុសរបស់គាត់បានកើតនឹងដាក់ឈ្មោះហើយ ។
ឡៅ ចំរុង
គាត់ជាបងប្រុសរបស់ខ្ញុំដែរ គាត់ជាអ្នកបើកគ្រឿងចក្រសំរាប់ជីកដី។
ស្រីឡែន
គឺជាខ្មួយស្រីរបស់ខ្ញុំនេះជារូបថតដែលបានថតក្នុងចំការដូងខេត្តកំពតពេលដែលទៅដើរកំសាន្តនៅ
ឯខេត្តកំពត់ ។ កុមារីម្នាន់នេះកើតនៅឆ្នាំ 2009 ខែកុម្ភះ ។កុមារីនេះជាកុមាដែលឆ្លាត ប៉ុន្តែរពឹះណាស់ហើយគួរអោយស្រលាញ់ទៀតផង។ ឪពុករបស់នាងគឺជាអ្នកបើកឡានដឹកថ្មរម្តាយរបស់នាងគឺជាអ្នកលក់ដូរបន្តិចបន្តួចនៅផ្ទះ ចំណែកយាយរបស់នាងគឺជាគ្រួពេទ្យ តារបស់នាងជាជាងកាត់សក់ ៕
Si Nath

Ni Ta
ស៊ីណាត
គឺជាខ្មួស្រីរបស់ខ្ញុំដែរនាងមានអាយុប្រាំមួយឆ្នាំហើយឥឡូវនាងចូលរៀនថ្នាក់ទីមួយនៅសាលាបឋមសិក្សារហ៊ុនសែនព្រែកអមបិលនាងមានបងប្អូនបង្កើតចំនួនបីនាក់ ហើយនាងជាកូនស្រីពៅគេ ។ឪំពុកម្តាយនាងជាកសិករ ។ នាងគឺជាក្មេងស្រីម្នាក់គួរអោយ ស្រលាញ់ណាស់៕
ចឺប ជ
គឺជាឈ្មោះខ្មួយប្រុសរបស់ខ្ញុំដែលវាមានអាយុប្រហែលជាដប់ឆ្នាំជាង វាជាកូនប្រុសពៅក្នុងចំណោមបងប្អូនប្រុសចំនួនបីលនាក់របស់បងស្រីធំរបស់ខ្ញុំ ។ឪពុកម្តាយ របស់វាជាកសិករ។ បច្ចុប្បន្នវាសិស្សថ្នាក់ទីប្រាំនៅសាលាបឋមសិក្សារហ៊ុនសែនពាន្ត៍ប្រជុំ នៅក្នុងឃុំព្រែកអំបិល ។ វាជាសិស្សពូកែរនៅក្នុងថ្នាក់ជារៀងរាល់ខែវាតែងតែបានជាប់ចំណាត់ថ្នាក់ លេខមួយ រឺលេខពីជានិច្ច ។ ដោយសារឪពុកម្តាយវាជាកសិករដូច្នេះហើយពេលវាចេញពីរៀនវិញ វាត្រូវជួយធ្វើការងារផ្ទះខ្លះនិងចំការខ្លះផងដែរ នៅពេលថ្ងៃត្រង់ពេលដែលសំរាកពីការងារនិងចេញ ពីសាលាវាតែងតែទៅរៀនភាសាអគ្លេសទៀតផង ៕
Read more...